តើវាដំណើរការបែបណា

ការណែនាំពីធនធានរបស់យើង

គ្រប់គ្នាអាចធ្វើវាបាន

  • ចូរស្វែងរក វេបសាយនេះ ហើយនិង channel របស់យើងដើម្បីឲ្យបានស្គាល់ធនធានរបស់យើង។ សូមបញ្ជាក់ថា យើងមានបញ្ចីរមេរៀន ដែលអាចជួយអ្នកផ្ដោតទៅលើមេរៀននិងការប្រលងខ្លី។
  • ចូរបង្កើតគម្រោងមេរៀន សម្រាប់ការមើលវីដេអូ ទោះជាតាមរយៈការសិក្សានៅក្នុងថ្នាក់រៀន ឬ ការសិក្សាផ្ទាល់ខ្លួននៅផ្ទះ។ នេះគឺជាការណែនាំអំពីកាលវិភាគសិក្សា ដែលយើងបានរៀបចំឡើងជាគម្រូសម្រាប់អ្នក។ ការសិក្សាភាសាហេព្រើរជាមួយវីដេអូរបស់យើង មិនតម្រូវឲ្យមានសៀវភៅមើលជាមួយនោះទេ។ បើអ្នកចង់ប្រើប្រាស់ អ្នកអាចប្រើបាន តែវាជាជំរើសរបស់អ្នក។ ជាមួយគ្នានេះផងដែរ យើងបានសរសេរមេរៀនវេយ្យាករណ៍ដែលត្រូវនឹង វីដេអូនិមួយៗ សម្រាប់អ្នកដែលចូលចិត្តវេយ្យាករណ៍ ឬក៏មានអារម្មណ៍ថា ពួកគរត្រូវការជំនួយបន្ថែមនៅផ្នែកណាមួយ។ មេរៀនវេយ្យាករណ៍នេះ ក៏ជាជំរើសមួយដែរ។ ពួកវាមិនអាចជួយអ្នកឲ្យចេះនិយាយរលូន ប៉ុន្តែវាអាចជួយយើងក្នុងករណី ផ្សេងបាន។
  • ចូរហាត់និយាយពាក្យនិង ឃ្លាឲ្យឮៗ វានឹងជួយឲ្យអ្នកចងចាំវានៅក្នុងចិត្ត។ ចូរមើលវីដេអូឲ្យបានច្រើនដង រហូតដល់អ្នកអាចយល់វាបានច្បាស់ជាង។
  • ចូរធ្វើចិត្តឲ្យស្រួលទោះបីជាអ្នកមិនសូវយល់ មានន័យថា មិនអីទេ បើសូវមិនច្បាស់។ ក្មេងៗក៏រៀនបែបហ្នឹងដែរ។
  • កុំរំលងវីដេអូប្រឡង ដែលបានផ្តល់ឲ្យពីរបីមេរៀន ការនេះវាផ្ដល់ឱកាសឲ្យអ្នកក្នុងការហាត់ និងពិនិត្យមើលខ្លួនឯង។ អ្នកនឹងប្រហែលជាភ្ញាក់ផ្អើល ពីអ្វីដែលអ្នកបានរៀនចេញពីវីដេអូពីរបីដំបូង! ទោះបីជាអ្នកមិនអាចចងចាំពាក្យទាំងអស់នៅលើការប្រឡងខ្លីក៏ដោយ កុំបារម្ភឡើយ! ប្រសិនបើអ្នកអាចឆ្លើយសំណួរ ដោយការចងចាំបាន នោះពិតជាអស្ចារ្យហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺថាអ្នកចេះស្គាល់ និងយល់ពាក្យទាំងនេះ។
  • ត្រូវប្រាកដថាមើលមេរៀនតាមលំដាប់លំដោយ ពីព្រោះមេរៀននីមួយៗយើងកំពុងបង្កើតអ្វីដែលនឹងរៀននៅមេរៀនបន្ទាប់ ហើយយើងបានសន្មតថាអ្នកធ្លាប់ស្គាល់ពាក្យ និងវេយ្យាករណ៍ដែលបានបង្ហាញនៅក្នុងវីដេអូមុនរួចហើយ។ អ្នកអាចមើលមេរៀនតាមលំដាប់លំដោយបានយ៉ាងងាយស្រួល ដោយប្រើបញ្ជី (Youtube playlist) នេះ

 

យើងក៏មានសេចក្ដីណែនាំបន្ថែមទៀត នៅក្នុងវីដេអូខាងក្រោម!

សម្រាប់ការប្រើពេល Offline

ប្រសិនបើអ្នកចង់ចែករំលែកវីដេអូរបស់យើងជាមួយអ្នកដទៃដែលគ្មានអ៊ីនធឺណិត ឬគ្រាន់តែចង់រក្សាទុកវីដេអូនៅឧបករណ៍របស់អ្នក នោះអ្នកអាចធ្វើបានដោយប្រើកម្មវិធីឥតគិតថ្លៃ និងសុវត្ថិភាពនេះ។ កម្មវិធីនេះនឹងជួយឲ្យអ្នកទាញយកវិដេអូរបស់យើងបាន។ ប្រសិនបើជំរើសនេះមិនដំណើរការសម្រាប់អ្នកទេ អ្នកអាចទាញយកវីដេអូរបស់យើងម្តងមួយៗនៅលើ LBRY នៅទីនេះ។ ជម្រើសងាយស្រួលបំផុតគឺ torrent ។ យើងមានជម្រើស torrent ពីរ៖ 1) គុណភាពបង្ហាញ 480p ដែលល្អសម្រាប់ទូរស័ព្ទ 2) គុណភាពបង្ហាញ 1080p ដែលល្អសម្រាប់អេក្រង់កុំព្យូទ័រ ឬទូរទស្សន៍។ Torrent នីមួយៗនឹងទាញយកមេរៀនវីដេអូចំនួន 84 មេរៀនដំបូង ដោយចុចតែម្តង។ (ប្រសិនបើអ្នកមិនទាន់ចេញប្រើ torrents នោះអ្នកអាចរៀននៅទីនេះ។ យើងសូមណែនាំឱ្យប្រើ BitTorrent classic ដោយឥតគិតថ្លៃ។) ជ្រើសរើសជម្រើស torrent ខាងក្រោម ប្រសិនបើអ្នកមាន torrent client/downloader រួចហើយ៖

1080p magnet (39.02 GB)
480p magnet (8.62 GB)

ប្រសិនបើអ្នកអាចធ្វើបាន,សូមជួយយើងគ្រាប់ពូជ torrent ដែលដើម្បីផ្តល់នូវកម្រិតបញ្ជូនបន្ថែមទៀត!

តើអ្នកជាគ្រូ សាស្ត្រាចារ្យ ឬ អ្នកដឹកនាំក្រុមជំនុំ?

ប្រសិនបើ​អ្នក​ចង់​ស្វែងយល់​បន្ថែម​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​សមាជិក​ក្រុមជំនុំ ឬ​សិស្ស​របស់អ្នក​ក្នុងការរៀន​ភាសា​ហេព្រើរ​តាមរយៈ​ធនធាន​របស់យើង នោះយើង​បាន​បង្កើតគេហទំព័រ​នេះ​សម្រាប់អ្នក!