ជួយពង្រឹងក្រុមជំនុំសកលក្នុងការស្វែងយល់និង​បកប្រែព្រះគម្ពីរ

ភាសាហេព្រើរឥតគិតថ្លៃ ជារៀងរហូត។

ការរៀនភាសារហេព្រើអាចមានតម្លៃថ្លៃ អាចធ្វើអោយមានការភិតភ័យ ហើយនឹងអាចមានស្មុគស្មាញ។ យើងចង់ជួយដោះស្រាយបញ្ហា នេះ

តាមរយៈវីឌីអូមេរៀនរបស់យើង អ្នកអាចរៀនអានភាសារហេព្រើរ មិនថាអ្នកនិយាយភាសារអ្វីនោះទេ វាអាចធ្វើបានជាមួយមនុស្សដែលមិនមានចំណេះដឹងភាសារហេព្រើរ និងអ្នកដែលធ្លាប់បានរៀនភាសារហេព្រើរខ្លះៗហើយ។ យើងបង្រៀន តាមរបៀបដែលជួយអ្នករៀនដូចជាកូនក្មេងរៀននិយាយភាសាកំណើតរបស់គេ។ យើងបង្កើតធនធាននេះសម្រាប់ជួយអ្នកបកប្រែព្រះគម្ពីរជុំវិញពិភពលោក ហើយពង្រឹងក្រុមជំនុំតំបន់ឡើង ភាគច្រើនសម្រាប់អ្នកចេះតិចតួច ឬក៏អ្នកដែលមិនធ្លាប់បានស្គាល់ភាសាដើមនៃព្រះគម្ពីរសោះ។ អ្នកអាចរៀនហេព្រើរបាន! អ្នកអាចចាប់ផ្ដើមថ្ងៃនេះបាន។ សូមមើលវីដេអូខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែមទៀត។

គុណសម្បត្តិ

មានសិស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។

វិធីសាស្ត្ររបស់យើងអាចជួយមនុស្សគ្រប់គ្នា មិនថាយើងចេះភាសាណាក៏ដោយ។

ការបញ្ចេញយោបល់

"ការរៀនភាសាហេព្រើរព្រះគម្ពីរមិនចាំបាច់ធ្វើអោយបាក់កម្លាំង ឬចំណាយថ្លៃទេ។ នៅក្នុងវីដេអូទាំងនេះ នឹងណែនាំអ្នក ក្នុងការរៀនភាសាហេព្រើរ ដោយប្រើប្រាស់​កម្មវត្ថុ​ផ្សេងៗ ដូចជា ប្រដាប់ក្មេងលេង និងរូបភាព។ អ្នកមិនត្រូវការមានជំនាញភាសាអង់គ្លេសទេ។"
សិស្ស គ្រូគង្វាល និងមនុស្សធម្មតា ពិបាកស្វែងរកកន្លែងដ៏ត្រឹមត្រូវដែលមាន គ្រូភាសាហេព្រើរដែល អាចធ្វើឲ្យការសិក្សាភាសាមានភាពសប្បាយរីករាយ គួរឲ្យចាប់អារម្មណ៍ និងមិនអាចបំភ្លេចបាន។ ខ្ញុំមិនដែលស្គាល់វិធីណាផ្សេងទៀត ដែលអាចជួយឲ្យយើងរៀនបានល្អជាងវីដេអូនៃ Aleph ជាមួយ Beth ទាំងនេះទេ ដែលវិដេអូទាំងនេះបង្រៀនតាមរបៀប "ភាសារស់" (living language) ដោយឥតគិតថ្លៃ ខ្លី ហើយនឹងមានគុណភាពខ្ពស់។ សូមរីករាយជាមួយវីដេអូទាំងនេះ ហើយអ្នកនឹងចាប់អារម្មជាមួយល្បឿននៃការយល់ដឹងរបស់អ្នកចំពោ ភាសាព្រះគម្ពីរ!"
"Aleph with Beth គឺជាវិធីដ៏ល្អមួយដើម្បីរៀនភាសាហេព្រើរ! សេចក្ដីស្រឡាញ់របស់ Beth ចំពោះភាសាហេព្រើរ វានាំឲ្យយើងស្រឡាញ់ភាសាហេព្រើរផងដែរ។ ខ្ញុំ​មាន​បំណង​ចង់​បាន​មេរៀន​ទាំងនេះ ដើម្បី​បន្ថែម​ថ្នាក់​ភាសា​ហេព្រើរ​របស់​ខ្ញុំ​ដែល​បាន​បង្រៀន​តាមរបៀបចាស់។ ខ្ញុំសូមផ្តល់អនុសាសន៍យ៉ាងស្មោះស្ម័គ្រអំពីមេរៀនអនឡាញទាំងនេះដល់សិស្សដែលខ្ញុំបានបង្រៀនកាលពីអតីតកាល ក៏ដូចជាសិស្សថ្មីផងដែរ។"
"Aleph with Beth គឺជាធនធានដ៏អស្ចារ្យមួយដើម្បីរៀនភាសាហេព្រើរ ដែលខ្ញុំសូមផ្តល់អនុសាសន៍យ៉ាងខ្លាំងក្នុងការប្រើប្រាស់។ វីដេអូអប់រំដែលរៀបចំយ៉ាងល្អទាំងនេះគឺមានភាពច្នៃប្រឌិត និងអាចចូលប្រើបាន ដែលធ្វើឲ្យការរៀនភាសាហេព្រើរមិនសូវមានការភិតភ័យ និងមានភាពសប្បាយរីករាយច្រើន! ខ្ញុំបានទទួលយកវីដេអូ Aleph with Beth នៅក្នុងថ្នាក់ព្រះគម្ពីរជាភាសាហេព្រើររបស់ខ្ញុំនៅឯសាលាព្រះគម្ពីរ Tyndale ដោយប្រើវីដេអូដើម្បីបន្ថែមការណែនាំនៅក្នុងថ្នាក់។ ធនធានដ៏ល្អនេះគឺជាអំណោយដ៏អស្ចារ្យមួយ ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ Bethany និង Andrew ដែលបានខិតខំប្រឹងប្រែង ក្នុងការបង្កើតនិងរៀបចំមេរៀនដ៏អស្ចារ្យទាំងអស់នេះឡើង សម្រាប់ពួកយើងសិក្សា។ Todah rabbah ។ សូមអរគុណ។"

ត្រៀមខ្លួនសម្រាប់សិក្សាហេព្រើរហើយឬនៅ?

មានមនុស្សជាច្រើនដែលបានរៀបចំខ្លួនសិក្សាភាសាហេព្រើរ តែពួកគេមិនបានទៅដល់គោលដៅ។ តាមពិតគឺថា មនុស្សភាគច្រើន គេ អត់មានអំណោយទានក្នុងការសិក្សាតាមរបៀបការចងចាំច្បាប់ឬតាមសៀវភៅនោះទេ។ ផ្ទុយទៅវិញ យើងអាចរៀនភាសាមួយបានយ៉ាងល្អ តាមរយៈការប្រើប្រាស់ ការស្ដាប់ ហើយនិងការនិយាយវា។ ព្រះជាម្ចាស់បានបង្កើតមនុស្សម្នាក់ៗមក គឺឲ្យគេមានលទ្ធភាពក្នុងការរៀបភាសារទៅតាមវិធីសាស្ត្របែបធម្មជាតិ ដូចជារបៀបដែលពួកគេរៀននិយាយភាសាកំណើតអញ្ចឹងដែរ។ ជាដំបូង គឺស្តាប់ បន្ទាប់មកស្វែងយល់ ហើយនិយាយបន្តិចម្តងៗ។ ក្រោយមកទៀតទើបរៀនតាម អក្ខរក្រម និងក្បួនវេយ្យាករណ៍។ មេរៀន Aleph with Beth  ប្រហាក់ប្រហែលនឹងរបៀបនៃការរៀនសូត្របែបធម្មជាតិនេះដែរ ដោយការបង្កើនសមត្ថភាពក្នុងការយល់បន្តិចម្តងៗ នៅពេលអ្នកមើលវិដេអូ។ វិធីធម្មជាតិនៃការរៀនភាសាមួយនេះ គឺសប្បាយ រីករាយ ហើយថែមទាំងមានប្រសិទ្ធភាព។ ការរៀនបែបនេះ វានឹងធ្វើឲ្យវេយ្យាករណ៍នៃព្រះគម្ពីរភាសាហេព្រើរ បានដិតជាប់ក្នុងគំនិតរបស់អ្នកជាស្វ័យប្រវត្តន៍ បានស្ថិតស្ថេរនៅយូរ។ តើអ្នកធ្លាប់បរាជ័យកាលពីអតីតកាលទេ? គ្មានបញ្ហា! តាមរយៈវិធីសាស្រ្តរបស់យើង អ្នកអាចរៀនភាសាហេព្រើរបាន! តើអ្នកមានអារម្មណ៍ថាអ្នកចាស់ពេកទេ? អ្នកក៏អាចរៀនភាសាហេព្រើរបានដែរ! មនុស្សរាប់ពាន់នាក់ដែលមានអាយុលើសពី 50 ឆ្នាំបានទទួលជោគជ័យជាមួយនឹងវិធីសាស្រ្តរបស់យើង។ តើអ្នកមានកូនដែរឬទេ? ពួកគេប្រាកដជាអាចរៀនភាសាហេព្រើរបានដែរ! ចូលរួមចលនាជុំវិញពិភពលោក ដោយជំរុញកូនរបស់អ្នក ឲ្យរៀនភាសាហេព្រើរនៅពេលពួកគេនៅក្មេង។ ចូរសាកល្បងវាមើល។ មិនមានអ្វីត្រូវបាត់បង់ទេ។ វាឥតគិតថ្លៃ។ ជារៀងរហូត។

តើអ្នកកំពុងស្វែងរកភាសាក្រិកសម័យព្រះគម្ពីរ?

សូមមើលពីអ្វីដែលសិស្សនិយាយ...